Tuesday, July 30, 2019

អ្នកគ្រូបង្រៀន​ស្រុកស្រែបានសរសេរសារបដិសេធចំពោះចំលេីយកម្មវិធីលំដាប់ពិភពលោកថា


កាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលក្រោយពីមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនបានចូលទៅខមមិន កម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia ក្រោយពីកម្មវិធីនេះល្បងប្រាជ្ញានេះ​បានដាក់សំណួរថា យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?

ក្នុងនោះផងដែរ បេក្ខជនដែលចូលរួមលេង លោកកៅ សីហា​ បានជ្រើសរើសចម្លើយ២ប្រភេទគឺមានលូវថ្នល់ និងផ្នូវដែក ប៉ុន្តែចម្លើយនោះបែរជាមិនត្រឹមត្រូវនោះទេ ដោយចម្លើយដែលត្រឹមត្រូវគឺមាន ៣ប្រភេទ គឺ ផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវរុក្ខបាល។ ទាក់ទងនឹងរឿងនេះអ្នកគ្រូបង្រៀន បានបង្ហោះថា៖ នេះជាអ្វីដែលនាងខ្ញុំបង្រៀនតាមសៀវភៅសិក្សាក្រសួង ចំណែកចម្លើយក្នុងកម្មវិធីហង្សមាសមិនត្រឹមត្រូវទេ ហើយអំណះអំណាងនោះក៏ខុសដែរព្រោះអ្នកនិពន្ធសៀវភៅបានរៀបរៀងវាខុស មិនខ្វះទេកំហុសដែលកើតឡើងដោយសៀវភៅកំណែស្រាវជ្រាវទាំងនោះ។ប្រភពពី facebook

No comments:

Post a Comment