Monday, June 24, 2019

អធិការរងខណ្ឌ៧មករា ប្រើអំណាចវាយស្ត្រីម្នាក់ បង្ខំឲ្យចែកលុយភាគរយគ្នា

ភ្នំពេញ​៖ លោក អ៊ូ ពៅ​ អធិការរង​ទទួលប​​​​​ន្ទុក​អន្ដោប្រវេសន៍​​​​​​​​​​ប្រចាំ​ខណ្ឌ​៧​មករា បា​​​​​​​​​ន​ប្រើ​ហឹង្សា​ទៅ​​​​​​​​​​​លើ​ប្ដី​ប្រ​​​​​​​​​​​​​​​ពន្ធ​២​នាក់ ដែល​ប្រពន្ធ​ជា​អតីត​ចៅសង្កាត់​ស​​​​​​​​​​ង្កាត់​ព​ន្សាំ​ង​​​​​​​​​​បណ្ដាលឱ្យ​រង​​​​​​​​​​របួស ហើយ​ប្ដី​ប្រ​​​​​​​​​​​​​ពន្ធ​ទាំង​២​នា​​​​​​​​​​​​​​​​​​​ក់​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ពន្លាំ​​​​​​​​​​​​​​​​ង រួច​ក៏​បន្ដ​ដើរ​ដាក់​ពា​​​​​​​​​​ក្យបណ្ដឹង​បន្ដទៀ​​​​​​​​​​​​ត​ដើម្បី​រក​​​​​​​​​​​​​​​​​​​​​​យុត្ដិធម៌ ។ ដោយសារ​​​​​​​​​​​​​​​​​​​​​​លោក អ៊ូ ពៅ គាត់​បាន​ប្រាប់​​​​​​​​​​ថា ទៅ​ប្ដឹង​ដល់​​​​​​​​​​​​​​​​​​​​​​ណា​ទៅៗ​គា​អត់​ខ្លា​​​​​​​​​​​​​​​​​ច​ទេ ។ រឿង​​​​​​​​​​​នេះ​ត្រូវបាន​ចែកចាយ​វីដេអូ​​ពេញ​ហ្វេ​​​​​​​​​​​​​​​សប៊ុក ហើយ​រង​ចាំ​មើល​តើ​លោ​​​​​​​​​​ក អ៊ូ ពៅ អធិ​​​​​​​​​​ការរង​ទទួលប​​​​​​​​​​​ន្ទុក​អន្ដោប្រវេសន៍​​​​​​​​​​​ប្រចាំ​ខណ្ឌ​៧​មករា​​​​​​​​​​​ ដោះស្រាយ​​​​​​​​​​​​​​​​​​​​​​​យ៉ាង​ណា​ជាមួយ​ជន​​​​​​​​​​​​​​​​រងគ្រោះ​។​
​អធិការរង​​​​​​​​​​​​​​ខណ្ឌ​៧​មករា ម្នាក់​ឈ្មោះ អ៊ូ ពៅ​​​​​​​​​​​​​​​​​​​ ទទួលបន្ទុក​អន្ដោប្រ​​​​​​​​​​​​វេសន៍ រហ័ស​នាម​៦ បា​​​​​​​​​​​​​​​​​ន​រង​បណ្តឹង​ថា​​​​ បាន​នាំ​បក្ខពួក​ទៅ​វាយ​អ​​​តីត​ចៅសង្កាត់​ព​ន្សាំ​ង គឺ​​​​​​​​​​​​លោកស្រី ឌី សា​រៀ​​​​​​​​​​​ម និង​ប្តី​លោក​​​​​​​​​​​​​​​​​​​ស្រី ដល់​ក្នុង​សាលា​​​​​​​​​​សង្កាត់ ​​​​​​​​​​​​​​​​បណ្តា​​​​​​​​​​​​​​​​​​​​លឲ្យ​រងរបួស ព្រោះ​រឿ​​​​​​​​​​​ង​លុយ​​​​​​​​​​​​​​កម្រៃ​ជើង​​​​​​​សារ​ទិញ​​​​​​លក់​ដីធ្លី​។​


យោងតាម​ពាក្យ​រប​ស់​លោក សេត សឹម ជា​​​​​​​​​​​​​​​​​ប្តី និង​លោកស្រី​​​​​​​​​​​​​​​​​​​​ ឌី សា​រៀម អតីត​ចៅស​​​​​​​​​​​ង្កាត់​ព​ន្សាំ​ង​​​​​​​​​​ ជា​ប្រព​​​​​​​​​​​​​​​​​​​​ន្ធ​បាន​ប្តឹង​ឈ្មោះ លោក អ៊ូ ​​​​​​​​​​​ពៅ ភេទ​ប្រុស អា​​​​​​​​​​​យុ​ប្រហែល ៤​​​​​​​​​​១​ឆ្នាំ មុខរបរ​ជា​​​​​​​​​​​​អធិការរង​ខ​​​​​​​​​​​​ណ្ឌ​៧​មករា ទៅ​ប៉ុ​​​​​​​​​​​​​​​ស្តិ៍នគរបាល​រដ្ឋបាល​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ដោយ​ចោទប្រ​​​​​​​​​​កាន់​ឈ្មោះ អ៊ូ ពៅ ថា​​​​​​​​​​​​បាន​វាយ​ពួក​ខ្លួន​​​​​​​​​​​​​​បណ្តាលឲ្យ​ត្រូ​​​​​​​​វ​ក្បាល និង​ដងខ្លួន​រងរបួស​ហើម​។​
​ពាក្យបណ្តឹង​បាន​​បញ្ជាក់ថា នៅ​មុ​​​​​​​​នពេល​កើតហេ​​​​​​​​​​​តុ ម៉ោង​ប្រមា​​​​​​​​​​ណ​ជាង​១០​ព្រឹក ថ្ងៃទី​១៦ ​​​​​​​​​​​​​​​​​​​​​​​ខែមិថុនា ឆ្នាំ​២០១៨​នេះ ជនរងគ្រោះ ឈ្មោះ សេត សឹម និង​ឈ្មោះ ឌី សា​រៀម បាន​​​​​​​​​​​​ទៅ​សាលា​សង្កាត់​ព​ន្សាំ​​​​​​​​​​​ង ដោះស្រាយ​រឿង​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ យី សុខ​ជា ពាក់ព័ន្ធ​រឿង​​លុយ​ក​​​​ម្រៃ​​​​​​​​​​​ជើងសារ ទិ​​​​​​​​​​​​​​​​​​​​​​​​​​​​ញ​លក់​ដីធ្លី​​​​​​​​​​​​​​​​របស់​​​​​​​​​​​ជ​ន​រងគ្រោះ​។ ​​​​​​​​​​​​​​​​​​​​​​ខណៈ​ដែល​ជនរង​​​​​​​​​​គ្រោះ និង​ឈ្មោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យី សុខ​ជា កំពុងតែ​ដោះ​​​​​​​​​​​​ស្រាយ​គ្នា​​​​​​​​​​​​ស្រាប់តែ​​​​​​​​​​​ឈ្មោះ អ៊ូ ពៅ​​​​​​​​​​​​ ជា​អ្នក​ស្គាល់​គ្នា​​​​​​​​​​​​ជាមួយ​ឈ្មោះ​​​​​​​​​​​ យី សុខ​ជា ដែល​​​​​​​​​​​​មិន​មាន​​​​​​​​​​​​​ជាប់​ពា​​​​​​​​​​​​​​​​​​​​​ក់ព័ន្ធ ក្នុង​រឿង​នោះ​សោះ បាន​​​​​​​​​​​​ដើរចូល​ទៅក្នុ​​​​​​​​​​ង​បន្ទប់ ​​​​​​​​​​ហើយ​គំរាមកំហែ​​​​​​​​​​ង​ជនរង​​​​​​​​​​​​​​​​​​​​​​​​​​គ្រោះ ទើប​ជនរង​​​​​​​​​​​គ្រោះ​បាន​​​​​​​​​​​​យក​ទូ​​​​​​​​​​​​​​​​​​​​​​​​​រស័ព្ទ​ថតរូប​​​​​​​​​​​​​​​ឈ្មោះ អ៊ូ ​​​​​​​​​​​​ពៅ ក៏​ត្រូវ​​​​​​​​​​​​ឈ្មោះ អ៊ូ ពៅ​​​​​ វាយ​តែ​ម្តង​ទៅ​។ពាក់ព័ន្ធ​រឿង​លុយ​​កម្រៃជើ​​​​​​​​​​​ងសារ ដែល​ជនរងគ្រោះ​ឈ្មោះ​​​​​​​​​​​​​​​​​​ សេត សឹម និង​ឈ្មោះ​​​​​​​​​​ ឌី សា​រៀម អះ​​​​​​​​​​អាងថា ពួ​​​​​​​​​​​​​​​​​​​​​​កគាត់​បាន​លក់​ដី​​​​​​​​​​​​​​​​​​​​​​​​​​​​មួយ​ក​​​​​​​​​​​ន្លែង ដោយ​មិ​​​​​​​​​​​​​ន​មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ យី សុខ​ជា ជា​​​​​អ្នក​គក់​ជេ​​​​​​​​​​​​នោះ​ទេ ​​​​​​​​​​​​​ហើយ​ក្រុម​ជ​​​​​​​​​​​​នរងគ្រោះ​​​​​​​​​​​​​​​​​​​​​​​​​​ ក៏​បាន​កាត់​៣​ភាគរយ​នៃ​ថ្លៃ​​​​​​​​​​​​ដី​ឲ្យទៅ​ក្រុម​​​​​​​​​​​​​​​​​នាំ​ម៉ូយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មក​ទិ​​​​​​​​​​​​​ញ​ដី​ពួ​​​​​​​​​​​​កគាត់​រួ​​​​​​​​​​​ចហើយ ស្រា​​​​​​​​​​​​​​​​​ប់តែ​លេចមុខ​​​​​​​​​​​ ឈ្មោះ យី ​​​​​​​​​​​​​សុខ​ជា និ​​​​​​​​​​​​​​​​​​​​​​ង​បក្ខពួក​ឈ្មោះ អ៊ូ ពៅ ទៅ​​​​​​​​​​​​​ទាមទារ​លុ​​​​​​​​​​​យ​៣​ភាគ​​​​​​​​​​​​​​​​​​​​​រយ​ទៀត និង​បា​​​​​​​​​​​​​​​ន​គំរាមកំហែ​​​​​​​​​​​ង​ពួក​គាត់​​​​​​​​​​​​​​​​​​​​​​​​​ដល់​ផ្ទះ និង​រហូត​តា​​​​​​​​​​​ម​វាយ​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើបាប ពួក​គាត់​នៅ​មុខ​អាជ្ញ​​​​​​​​​​​ធរមាន​ស​​​​​​​​​​​​មត្ថកិច្ច​​​​​​​​​​​​​តែម្តង​។​ ​ពាក់​​​​​​​​​​​ព័ន្ធ​ករណី​នេះ​អ្ន​​​​​​​​​​​កសារព័ត៌មា​​​​​​​​​​​​​​​​​​​​ន​មិនអាច​ទំនា​​​​​​​​​​ក់ទំន​​​​​​​​​​​​​​​​​​​​​ង លោក អ៊ូ ពៅ ដើម្បី​សុំ​ការ​​​​​​​​​​​បំភ្លឺ​​​​​​​​​​​​​​​​​​បាន​ទេ​។​
​ប្រជាពលរដ្ឋ​បាន​​​​​​​​​​​រិះគន់ លោក អ៊ូ ពៅ ​​​​​​​​​​​​​និង​បក្ខពួ​​​​​​​​​​​​​ក បាន​​​​​​​​​​​​យក​អំណាច​​​​​​​​​​​​​ជា​អធិការរ​​​​​​​​​​​ង ដើរ​គំរាមកំ​​​​​​​​​​​​​​​​​ហែក​ពល​​​​​​​​​​​​​រដ្ឋ និ​​​​​​​ង​វាយដំ​ពល​​​​​​​រដ្ឋ​មិន​ញ​​​​​​​​​​​​ញើត​​​ច្បាប់ បែបនេះ ៕

No comments:

Post a Comment