Friday, October 11, 2019

អត្ថប្រយោជន៍៦យ៉ាង របស់ផ្កាក្រដាស់សំរាប់សុខភាព


ផ្កាក្រដាសត្រូវបានគេដាក់តាំងលម្អរផ្ទះជាពិសេសអ្នកដែលមានទីធ្លារដីធំទូលាយ។ ក្រៅពីមានភាពស្រស់ស្អាតហើយនោះ ផ្កាក្រដាសក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនអ្នកពុំធ្លាប់ដែលបានដឹងពីមុនមក។ ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួនរបស់ផ្កាក្រដាស។
១.ជួយបន្ថយអាការក្អក
ប្រសិនបើអ្នកមានជម្ងឺក្អកហើយអ្នកមិនចង់ប្រើប្រាស់ថ្នាំពេទ្យ អ្នកគួរតែសាកល្បងយកស្រទាប់ផ្កាក្រដាសមកដាក់ដាំក្នុងទឹកប្រមាណ២ឬ៣នាទី។ វិធីនេះមានការពេញនិយមនៅក្នុងអាមេរិចខាងត្បូង។
២.ជួយបន្ថយអាការឈឺក
អត្ថប្រយោជន៍មួយទៀតគឺផ្កាក្រដាសអាចជួយអ្នកកាត់បន្ថយអាការឈឺក។ អ្នកគ្រាន់តែយកស្រទាប់ផ្កាក្រៀមក៍បានស្រស់ក៏បានមកឆុងទឹកផឹកដូចជាឆុងទឹកតែដែរ។
៣.ជួយរំលាយអារហារ
ផ្កាក្រដាសអាចជួយរំលាយអាហារបាន អ្នកគ្រាន់តែយកវាឆុងផឹកប្រៀបដូចតែជារៀងរាល់ថ្ងៃឬក៏នៅពេលណាដែលអ្នកមានអារម្មណ៍ថាពិបាកក្នុងការរំលាយអារហា។

៤.កាត់បន្ថយអាការនៃការរាគ
ផ្កាក្រដាសមានអត្ថប្រយោជន៍ណាស់សំរាប់ជួយកាត់បន្ថយអាការនៃការរាគ អ្នកគ្រាន់តែផឹកទឹកផ្កានេះជំនួសទឹកតែ ជាការស្រេច។
៥.ល្អសំរាប់អ្នកកើតជម្ងឺទឹកនោមផ្អែម
ជាថ្នាំបុរាណដែលគេតែងជឿថាស្លឹលផ្កាក្រដាសអាចជួយទប់ស្កាត់ការលើសនៃជាតិស្ករនៅក្នុងរាងកាយរបស់យើង។
៦.ជួយកាត់បន្ថយការឈឺចាប់
នៅពេលដែលអ្នកមានការឈឺចាប់ដោយសារមុខរបួសអ្នកក៏អាចប្រើប្រាស់ផ្កាក្រដាសមកជួយសំរួលដល់ការឈឺចាប់របស់អ្នកបានផងដែរ៕
ប្រែសម្រួលដោយ ធានី
ប្រភព Healthy Buliderz

No comments:

Post a Comment