អ្នកប្រកដជាធ្លាប់ស្គាល់ធ្លាប់ដឹងពីទឹកខ្មេះសធម្មតា ដែលធ្វើចេញពីទឹកត្នោត ប៉ុន្តែអ្នកប្រហែល ជាមិនធ្លាប់បានដឹងពីទឹកខ្មេះប៉ោម (Apple Cider Vinegar)ដែលមានអត្ថប្រយោជន៍ច្រើនលើសលប់ខុសពីទឹកខ្មេះសធម្មតា។ អត្ថប្រយោជន៍ពីធម្មជាតិរបស់ទឹកខ្មែះប៉ោម មានប្រសិទ្ធភាពយ៉ាងខ្លាំងក្លាចំពោះសុខភាព ជាពិសេសសុខភាពស្បែកមុខរបស់លោកអ្នក។ ខាងក្រោមនេះជា មូលហេតុ ៥យ៉ាងដែលអ្នកគួរប្រើទឹកខ្មេះប៉ោមដើម្បីលាងសម្អាតមុខ។
១ កាត់បន្ថយភាពចាស់
បើអ្នកលាងសម្អាតមុខជាមួយទឹកខ្មេះប៉ោមជារៀងរាល់ថ្ងៃ អ្នកនឹងសង្កេតឃើញភាពខុសគ្នាច្រើនរបស់ស្បែកមុខរវាងមុនពេលប្រើនិងក្រោយពេលប្រើទឹកខ្មេះប៉ោម ពីព្រោះវាមានផ្ទុកនូវជាតិអាស៊ីតម្យ៉ាងដែលជួយកម្ចាត់កោសិកាស្បែកដែលងាប់ ហើយបង្កើតកោសិកាស្បែកថ្មីដែលមានសុខភាពល្អហើយភ្លឺថ្លា ដោយគ្រាន់តែលាងមុខជាមួយទឹកខ្មេះប៉ោម រូចបន្តក់វាលើសំឡីជូតមុខហើយជូតលើកន្លែងដែលមានស្នាមអុចខ្មៅបន្ថែម បន្ទាប់មករង់ចាំរយៈពេល ៣០នាទីសឹមលាងមុខជាមូយទឹកត្រជាក់ធម្មតា។ ធ្វើបែបនេះ ២ដងក្នុង១ថ្ងៃ រយៈ៦អាទិត្យ អ្នកនឹងឃើញការផ្លាស់ប្ដូររបស់ស្បែកអ្នក។
២ កម្ចាត់ស្នាមជាំ មុនតូចនិងធំ
សារជាតិក្នុងទឹកខ្មេះប៉ោមមានលទ្ធភាពប្រឆាំងនឹងបាក់តេរី ផ្សិត និងវីរុសផ្សេងៗ ដែលជាមូលហេតុនៃការកើតមុន។
៣ រក្សាតុល្យភាពស្បែក
ក្រៅពីសម្អាតជាតិខ្លាញ់លើផ្ទៃមុខ ទឹកខ្មេះប៉ោមជួយរក្សាតុល្យភាព pH ហើយជួយឲ្យស្បែកអ្នកមិនឡើងខ្លាញ់ខ្លាំងនិងមិនស្ងួតពេក។
៤ បំបាត់ស្នាមជ្រីវជ្រួញ
ទឹកខ្មេះប៉ោមក៏ជួយកម្ចាត់ស្នាមជ្រួញលើផ្ទៃមុខ ដោយគ្រាន់តែយកសំឡីជូតមុខច្រលក់ក្នុងទឹកខ្មេះប៉ោមហើយជូតនិងតប់លើមុខ រួចលាងជាមូយទឹកក្ដៅហើយជូតតិចៗឲ្យស្ងួត។
៥ កម្ចាត់ជាតិពុល
ការប្រើប្រាស់ទឹកខ្មេះប៉ោមជាប្រចាំសម្រាប់សម្អាតមុខជួយបញ្ចេញជាតិពុលពីស្បែក ហើយធ្វើឲ្យស្បែកមុខភ្លឺនិងក្មេងជាងវ័យ។
ចំណាំ ដោយសារវាមានជាតិអាស៊ីតខ្ពស់ យើងសូមណែនាំឲ្យលាយទឹកខ្មេះប៉ោមជាមួយទឹកធម្មតាឲ្យស្មើគ្នា រួចសាកលាបលើស្បែកដៃឬ កន្លែងផ្សេងដែលមិនមែនជាមុខសិន ដើម្បីចៀសវាងប្រតិកម្មផ្សេងៗ ក្នុងករណីស្បែកអ្នកងាយនឹងប្រតិកម្ម ឬអាលាក់ស៊ី។
ប្រភព Natural Living Ideas
No comments:
Post a Comment