Friday, October 11, 2019

ទម្លាប់មិនល្អ៥ យ៉ាងដែលធ្វើឲ្យអ្នកធាត់យ៉ាងលឿនដោយមិនដឹងខ្លួន

មនុស្សភាគច្រើនតែងគិតថាខ្លួនមានទម្ងន់ធ្ងន់ បណ្ដាលមកពីការបរិភោគច្រើនហួសកម្រិត។ ប៉ុន្ដែតាមពិតទៅអ្នកធាត់មិនមែនបណ្ដាលមកពីការបរិភោគតែមួយមុខនោះទេ វាក៏បណ្តាលមកពីការមិនធ្វើលំហាត់ប្រាណទៀងទាត់ និងមានកត្ដា ផ្សេងៗទៀតមករួមផ្សំគ្នា។ ខាងក្រោមនេះជាកត្ដា៥ យ៉ាងដែលធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួន ។
១ ការអាន
ហេតុអ្វីគ្រាន់តែអានសោះអាចជះឥទ្ធិពលដល់ការឡើងទម្ងន់របស់អ្នកនោះចំណុចនេះដែរគឺបណ្ដាលមកពីអ្នកអានបណ្ដើរ ញុំាបណ្ដើរ ដែលធ្វើឲ្យពេលវេលានៃការបរិភោគរបស់អ្នកមានរយៈពេលយូរជាងធម្មតា និងធ្វើឲ្យអ្នកចេះតែចង់បរិភោគ បន្ថែម ។
២ ជ្រើសយកទឹកសូដាមកធ្វើជាការតមអាហារ
តាមការសិក្សាបានបញ្ជាក់ថា អ្នកដែលព្យាយាមសម្រកទម្ងន់ដោយជ្រើសយកការផឹកទឹកសូដា គឺកាន់តែធ្វើឲ្យទម្ងន់របស់គេ កើនឡើងទ្វេរដង ។

៣ ការទទួលទានដំណេកមិនបានគ្រប់គ្រាន់
តាមការស្រាវជ្រាវរបស់ New York Obesity Nutrition Research Center បានបញ្ជាក់ថាការគេងមិនគ្រប់គ្រាន់នៅពេលយប់  អាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកនៅថ្ងៃបន្ទាប់បាន ។ ដោយសារតែនៅពេលសម្រាកសារពាង្គកាយយើង អាចដុតបំផ្លាញ ជាតិខ្លាញ់នៅក្នុងរាងកាយបានប្រមាណ៣០០ នៃជាតិខ្លាញ់។ នៅពេលដែលយើងមិនបានសម្រាកគ្រប់គ្រាន់នោះ ជាតិខ្លាញ់ នៅក្នុងរាងកាយក៏មិនត្រូវបានដុតបំផ្លាញដែរ។
៤ ស៊ីតណ្ហភាពនៅក្នុងបន្ទប់
ស៊ីតណ្ហភាពនៅក្នុងបន្ទប់ក៏ជាផ្នែកមួយដែលធ្វើឲ្យអ្នកមិនអាចស្រកទម្ងន់បានដែរ ពីព្រោះថាបើតាមការស្រាវជ្រាវរបស់ Obesity Reviews បាន បញ្ជាក់ថានៅពេលដែលក្នុងបន្ទប់របស់អ្នកមានសភាពត្រជាក់ គឺធ្វើឲ្យរាងកាយរបស់អ្នកមិនអាចដុត បំផ្លាញជាតិខ្លាញ់បាន ទេ ។
៥ មិត្ដភិក្ដរបស់អ្នក
តាមការសិក្សារបស់ England Journal of Medicine បានបង្ហាញថាមិត្ដភិក្ដដ៏ជិតស្និតរបស់អ្នកក៏ជាចំណែកមួយដែលធ្វើឲ្យ អ្នកធាត់ដែរ ពីព្រោះថាមិត្ដរបស់អ្នកដែលមានរាងធាត់ហើយគាត់ចេះតែបបួលអ្នកអោយបរិភោគនេះ បរិភោគនោះ ជាមួយគាត់ រហូតដល់អ្នកឡើងទម្ងន់។ ដូចនេះអ្នកគួរតែបរិភោគសមល្មមតាមតម្រូវការរបស់រាងកាយ និងធ្វើលំហាត់ប្រាណអោយ ទៀងទាត់ផងដែរ៕
ប្រភព Healthdigezt

No comments:

Post a Comment