ផ្លែស្ពឺមានរសជាតិជូរផ្អែម និងមានរូបរាងដូចជាផ្កាយដែលភាសាអង់គ្លេសហៅផ្លែនេះថា ផ្លែផ្កាយ(Star Fruit)។ ផ្លែស្ពឺមានអត្ថប្រយោជន៍ជាច្រើនសំរាប់សុខភាពនិងសម្រស់។ ខាងក្រោមនេះជាអត្ថប្រយោជន៍៦យ៉ាងរបស់ផ្លែស្ពឺ។
១ ផ្លែស្ពឺអាចជួយសម្រកទម្ងន់
នៅក្នុងផ្លែស្ពឺមានសារជាតិកាកសរសៃជាតិទឹក និងមានកាឡូរីទាបដែលមានផលល្អសំរាប់អ្នកដែលចង់សម្រកទម្ងន់។ វាជួយឲ្យអ្នកស្រកទម្ងន់ក្នុងបរិមាណមួយដ៏ត្រឹមត្រូវ និងជួយឲ្យអ្នកមានសុខភាពល្អថែមទៀតផង។
២ ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ
ជាតិកាកសរសៃនោះមិនត្រឹមតែជួយសម្រកទម្ងន់នោះទេ វាក៏ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកអោយធ្វើដំណើរការបានល្អផងដែរ។ ផ្លែស្ពឺជួយមិនឲ្យអ្នកកើតរោគទល់លាមក និងជម្ងឺមហារីក។ ជាមួយគ្នានេះដែរសារជាតិកាកសរសៃនៅក្នុងផ្លែស្ពឺជួយទាញចេញនូវសារជាតិខ្លាញ់មិនឲ្យធ្វើការជ្រាបចូលទៅក្នុងឈាមរបស់អ្នកបានទៀតផង។
៣ ទប់ស្កាត់ជម្ងឺលើសឈាម
ដោយសារតែនៅក្នុងផ្លែស្ពឺមានសារជាតិប៉ូតាស្យ៉ូមនិងSodiumទាបទើបវាអាចជួយទប់ទល់មិនឲ្យអ្នកកើតជម្ងឺលើសឈាមបាន។
៤ ជួយប្រឆាំងតទល់ការឆ្លងជម្ងឺ
ទឹកស្ពឺមួយកែវមានជាតិវីតាមីនCប្រមាណ៧៦ ភាគរយ ហើយជាតិវីតាមីនCនេះជួយឲ្យរាងកាយអ្នកប្រឆាំងតទល់នឹងការឆ្លងមេរោគផ្សេងៗបាន។
៥ ជួយឲ្យសក់របស់អ្នករស់រវើកនិងមានសុខភាពល្អ
ជាតិវីតាមីនCដែលមាននៅក្នុងផ្លែស្ពឺមិនត្រឹមតែជួយដល់ប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយអ្នកប៉ុណ្ណោះទេ តែវាក៏ជួយឲ្យស្បែកនិងសក់របស់អ្នកមានសុខភាពល្អថែមមួយកម្រិតទៀតផងដែរ។
៦ ជួយព្យាបាលការគេងមិនលក់
ក្រៅពីជួយសុខភាពស្បែកនិងសក់របស់អ្នកហើយ ផ្លែស្ពឺក៏ជួយទៅដល់អ្នកដែលមានបញ្ហាដំណេកថែមទៀត។ ប្រសិនបើអ្នកមានបញ្ហាក្នុងទទួលទានដំណេកអ្នកគួរតែសាកពិសារផ្លែស្ពឺឲ្យដឹងពីអត្ថប្រយោជន៍របស់វា៕
ប្រភព Stethnews


No comments:
Post a Comment