Friday, October 11, 2019

ប្រភេទអាហារទាំងអស់នេះ ដែល​អ្នក​គួរ​ចៀសវាង​បរិភោគ​ពេល​ពោះ​ទទេរ

វា​ជា​ការពិត​មួយ​ដែល​យើង​គ្រប់គ្នា​ត្រូវតែ​បរិភោគ​ដើម្បី​ឲ្​យរូប​រាងកាយ​របស់​យើង​ដំណើរ​ការ​ទៅ​មុខ​បាន​ល្អ​។ ក្នុងនោះ​ដែរ​យើង​មិនមែន​ចេះ​តែ​បរិភោគ​ដោយ​មិនគិត​នោះទេ​ មាន​អាហារ​ខ្លះ​ល្អ​សំរាប់​យើង​ពិតមែន​ប៉ុន្ដែ​យើង​មិនបាន​ចាប់​អារម្មណ៍​ថាតើ​គួរ​បរិភោគ​វា​នៅ​ពេលណា​ទើប​ត្រឹមត្រូវ​និង​ផ្តល់ផល​ល្អ​ចំពោះ​សុខភាព​។ ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​៦​មុខ​ដែល​អ្នក​មិនគួរ​បរិភោគ​នៅ​ពេល​ពោះ​ទទេរ​ដែលអាច​ផ្ដល់​ផល​លំបាក​ដល់​រាងកាយ​អ្នក​។
១​ ប៉េងប៉ោះ
ប៉េងប៉ោះ​ជា​បន្លែ​ដែល​សម្បូរ​ទៅដោយ​ជាតិ​វីតាមីន​ជាពិសេស​វីតាមីន​C​ប៉ុន្ដែ​នៅក្នង​ប៉េងប៉ោះ​ក៏មាន​សារជាតិ​ម្យ៉ាង​ដែល​ជួយ​បង្កើន​ជាតិអាស៊ីត​ប្រសិន​បើ​អ្នក​បរិភោគ​ប៉េងប៉ោះ​នៅ​ពោះទទេរ​វា​នឹង​ធ្វើ​អោយ​ក្រពះ​អ្នក​រឹកតែ​មាន​អាស៊ីត​ច្រើន​ឡើងៗ​។
២​ ទឹកដោះ​គោជូរ
មូលហេតុ​ចម្បង​ដែល​អ្នក​មិន​គួរ​បរិភោគ​ទឹកដោះ​គោ​ជូរ​នៅ​ពោះ​ទទេរ​ពីព្រោះ​ថា​គេ​រកឃើញ​ថា​បាក់តេរី​ម្យ៉ាង​ដែលមាន​នៅ​ក្នុង​ទឹកដោះ​គោ​ជូរ​អាច​ប៉ះពាល​ទៅដល់​ក្រពះ​របស់អ្នក​។ ទឹកដោះ​គោ​ជូរ​ពិត​ជាមាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ ប៉ុន្ដែ​បើ​អ្នក​ចង់​ទទួល​ទាន​វា​អ្នក​គួរតែ​បរិភោគ​អ្វី​ទ្រាប់ពោះ​ជាមុនសិន​។
៣​ ស្ករ​កែច្នៃ
អ្នកគ្រប់គ្នា​សុទ្ធតែ​បាន​ដឹង​ហើយថា​ការ​បរិភោគ​ស្ករ​ច្រើនពេក​អាចធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ជាពិសេស​អាចឲ្យ​អ្នក​កើតជម្ងឺ​ទឹកនោមផ្អែម​និង​ជម្ងឺធាត់​ជាដើម​។ អ្នក​មិនគួរ​បរិភោគ​អ្វី​ដែល​សម្បូរ​ទៅដោយ​សារជាតិ​ស្ករ​ពេក​នោះ​ទេ វា​អាច​ធ្វើអោយ​ប៉ះពាល់​ទៅដល់​ក្រពះ​ ថ្លើម​ របស់​អ្នក​មិនខាន​។
៤​ ផ្លែចេក
ផ្លែចេក​គឺ​ល្អបំផុត​សំរាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​ និង​ជា​អាហារ​ដែល​ល្អ​បំផុត​សំរាប់​សុខភាព​រាងកាយ​។ ប៉ុន្ដែ​នៅក្នុង​ផ្លែចេក​មាន​ទៅដោយ​សារជាតិ​ Magnesium​ និង​ ប៉ូតាស្យូម ដែល​ធ្វើឲ្យ​ដំណើរ​ការ​នៃរបត់​ឈាម​របស់​អ្នក​ដើរ​មិនល្អ​។ ផ្លែចេក​គឺ​ល្អ​សំរាប់​សុខភាព​ អ្នក​គួរតែ​បរិភោគ​វា​នៅ​ពេលណា​ដែល​សមស្រប​។
៥​ តែ​ ឬ​កាហេ្វ
ការផឹក​តែ​ឬ​កាហ្វេ​នៅ​ពោះ​ទទេរ​ធ្វើឲ្យ​ជាតិ​អាស៊ីត​បន្ដ​កើន​ឡើង​នៅក្នុង​ក្រពះ​របស់អ្នក​ដែល​បណ្ដាល​ឲ្យមាន​បញ្ហារំលាយអាហារ។
៦ ​ជាតិ​អាល់កុល
នៅពេល​ដែល​អ្នក​ពិសារ​ជាតិ​អាល់កុល​នៅ​ពោះ​ទទេរ វា​ធ្វើឲ្យ​សារជាតិ​នោះ​រត់ទៅ​រក​របត់​ឈាម​របស់​អ្នក​នៅ​ពេញ​សារ​ពាង្គកាយ​ ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ក្ដៅ​ស្រៀវស្រាញ និង​អាច​ធ្វើឲ្យ​អ្នក​មាន​បញ្ហា​លើសឈាម​ថែមទៀត​ផង​។
តាមការ​ស្រាវជ្រាវ​ បាន​បញ្ជាក់​ថា​អាហារ​ទាំងអស់​នេះ​សុទ្ធតែ​ល្អ​សំរាប់​រាងកាយ​អ្នក​ ប៉ុន្ដែ​គ្រាន់តែ​អ្នក​បរិភោគ​វា​មិនបាន​ត្រឹមត្រូវ​តាមការ​កំណត់​របស់​វា​ ក៏​អាច​បណ្តាល​អោយ​អ្នក​មាន​ផល​លំបាក​ផ្សេង​ផងដែរ​៕
ប្រភព​ Healthydigeze

No comments:

Post a Comment