តើអ្នកចូលចិត្តញ៉ាំម្ទេសទេ? ធ្លាប់ដឹងថាវាផ្ដល់ប្រយោជន៍អ្វីខ្លះដល់សុខភាពទេ?
ផ្លែម្ទេស ជាបន្លែម្យ៉ាងដែលមានពណ៌ក្រហម ហើយមានរសជាតិហឹរ។ វាមានដើមកំណើតមកពីប្រទេសអាមេរិក តែក្រោយមកវាត្រូវបានដាំដុះនៅក្នុងប្រទេសហ្វីលីពីន ឥណ្ឌា ចិន ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ អេស្ប៉ាញ និងម៉ិកស៊ីកូ ជាដើម។ ជឿជាក់ថាមនុស្សភាគច្រើនចូលចិត្តបរិភោគវាជាមួយនឹងម្ហូបអាហារប្រចាំថ្ងៃ ហើយមនុស្សមួយចំនួនមិនអាចទទួលទានអាហារដោយអត់ម្ទេសបានទៀតផង។ ទោះបីជាអ្នកអាចធ្លាប់ស្គាល់ ឬធ្លាប់បរិភោគម្ទេស តែប្រហែលជាមិនទាន់ដឹងទេថា វាផ្ដល់ប្រយោជន៍ដល់សុខភាពរបស់អ្នកយ៉ាងណាខ្លះនោះ! ខាងក្រោមនេះ យើងនឹងបង្ហាញពីអត្ថប្រយោជន៍របស់ម្ទេសទាំង ៧យ៉ាង។
១.ជំនួយភ្នែក
នៅក្នុងផ្លែម្ទេស មានផ្ទុកវីតាមីនA ដែលជួយធ្វើអោយភ្នែករបស់យើងភ្លឺច្បាស់ជាងមុន ជាពិសេសវាអាចការពារជំងឺខ្វាក់មាន់ និងថែមទាំងជួយមិនឲ្យភ្នែករបស់មនុស្សយើងងងឹត ឬអន់ទៅតាមវ័យទៀតផង។
២.បង្ការការឡើងសំពាធឈាមខ្ពស់
ម្ទេសបរិមាណមួយស្លាបព្រា ផ្ទុកនូវប៉ូតាស្យូមចំនួន145មិល្លីក្រាម។ គុណសម្បត្តិទាំងនេះ ជួយកាត់បន្ថយនូវការលើសឈាម ព្រមទាំងកាត់បន្ថយការឡើងសំពាធឈាម ជួយឲ្យឈាមហូរទៅគ្រប់ផ្នែកនៃសារពាង្គកាយបានស្រួលទៀតផង។
ម្ទេសបរិមាណមួយស្លាបព្រា ផ្ទុកនូវប៉ូតាស្យូមចំនួន145មិល្លីក្រាម។ គុណសម្បត្តិទាំងនេះ ជួយកាត់បន្ថយនូវការលើសឈាម ព្រមទាំងកាត់បន្ថយការឡើងសំពាធឈាម ជួយឲ្យឈាមហូរទៅគ្រប់ផ្នែកនៃសារពាង្គកាយបានស្រួលទៀតផង។
៣.ជួយស្បែកនិងសក់
ម្ទេសដែលយើងបរិភោគរាល់ថ្ងៃមានផ្ទុកវីតាមីនC យ៉ាងច្រើន ដែលមិនត្រឹមតែធ្វើអោយប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនមនុស្សប្រសើរឡើងប៉ុណ្ណោះទេ តែវាក៏អាចបង្កើត និងថែរក្សា សារធាតុ collagen ផងដែរ។ Collagen គឺជាសារធាតុម្យ៉ាងនៅក្នុងម្ទេស ដែលជួយឲ្យសក់ និងស្បែករលោង និងជួយឲ្យមើលទៅក្មេងជាងវ័យ។
៤.សម្រកទម្ងន់
ការសិក្សាស្រាវជ្រាវបង្ហាញថា កុមារម្នាក់ ក្នុងចំណោម៦នាក់ អាចមានលទ្ធភាពក្នុងការកើតជំងឺធាត់ខ្លាំង ហើយប្រទេសដែលមានកំណើនមនុស្សធាត់ខ្លាំងលឿនបំផុតនៅក្នុងពិភពលោក គឺប្រទេសស្វីស។ ពិតណាស់ ភាពធាត់ខ្លាំង ជារឿងមួយដែលផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់មនុស្សគ្រប់រូប។ ភាពធាត់ជ្រុល អាចបណ្ដាលឲ្យមានជំងឺរ៉ាំរ៉ៃជាច្រើន ដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ មានភស្តុតាងមួយចំនួនបង្ហាញថា capsaicin ដែលជាសារធាតុម្យ៉ាងនៅក្នុងម្ទេស អាចជួយបញ្ចុះទម្ងន់ ដោយកាត់បន្ថយចំណង់អាហារ និងបង្កើនការដុតជាតិខ្លាញ់។
៥.កាត់បន្ថយភាពតានតឹង
តើអ្នកដឹងទេថា ម្ទេសអាចជួយកាត់បន្ថយស្រ្តេសបាន? ការស្រាវជ្រាវបានឲ្យដឹងថា ការបរិភោគផ្លែម្ទេស អាចជួយបំបាត់ភាពតានតឹងនៅក្នុងចិត្តរបស់អ្នក ហើយជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ព្រមទាំងធូរស្បើយបានទៀតផង ដោយសារតែសារជាតិហឹរដែលមាននៅក្នុងម្ទេស។
វត្តមានរបស់សារធាតុ capsaicin នៅក្នុងផ្លែម្ទេស ជួយបំបាត់ការឈឺសន្លាក់ដៃ សន្លាក់ជើងរបស់មនុស្ស បានយ៉ាងមានប្រសិទ្ធភាពផងដែរ។ សារធាតុហឹររបស់វា ជួយបំបាត់ការឈឺចាប់ ដោយសារជំងឺរលាកសន្លាក់ផ្សេងៗបានយ៉ាងល្អ។
៧.ជំនួយផ្លូវភេទ
ការស្រាវជ្រាវរបស់ជនជាតិបារាំងពីវិទ្យាល័យGrenoble-Alpesបានរកឃើញថាបុរសដែលចូលចិត្តអាហារមានរសជាតិហឹរនឹងមានកម្រិតនៃអ័រម៉ូនផ្លូវភេទខ្ពស់ ។ អ្នកប្រហែលជាភ្ញាក់ផ្អើលបន្តិចដែលដឹងថាម្ទេសក៏អាចជួយអោយជីវិតផ្លូវភេទរបស់អ្នកមានភាពប្រសើរឡើងដែរ។ ដោយសារតែសារជាតិ Capsaicin នៅក្នុងម្ទេសវាជួយទៅដល់ការបង្កើនអត្រានៃចង្វាក់បេះដូងរបស់អ្នក ។ ក្រៅពីនេះសារធាតុTestosteroneក្នុងម្ទេសនឹងជួយសម្រួលទៅដល់លំហូរឈាមនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកទៀតផង ។ សារធាតុ Testosterone នេះហើយដែលជាសារធាតុចម្បងជំរុញទៅដល់ផ្លូវភេទរបស់បុរស ។
ប្រភព: Healthline



No comments:
Post a Comment