ម្រេចគឺជាគ្រឿងទេសដែលស្ដ្រីមេផ្ទះតែងតែមានជានិច្ចនៅក្នុងផ្ទះ។ ម្រេចសម្បូរទៅដោយវីតាមីន K វីតាមីន C ម៉ាញ៉េស្យ៉ូម និង សារជាតិដែក។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏ច្រើនរបស់ម្រេចដែលអ្នកគួរដឹង។
១ ជម្ងឺក្រពះ
ម្រេចមានមុខងាយជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ និង ជួយទប់ស្កាត់ជម្ងឺផ្សេងៗដែលអាចប៉ះពាល់ដល់ក្រពះ។
២ ការរីករាលដាលនៃមេរោគ
ម្រេចមានមុខថាម្យ៉ាងទៀតគឺជួយព្យាបាលជម្ងឺទាំងឡាយដែលកើតឡើងដោយសារតែមេរោគ ដូចជាការទល់លាមក រាគរូស និង ចុកពោះជាដើម។
៣ ព្យាបាលក្អកនិងផ្ដាស់សាយ
វាពិតជារឿងដែលគួរភ្ញាក់ផ្អើលណាស់ដែលម្រេចអាចជួយកាត់បន្ដយអាការក្អកនិងផ្ដាស់សាយយ៉ាងមានប្រសិទ្ធភាព។
៤ ការរំលាយអាហារ
ជាការពិតណាស់ម្រេចអាចជួយឲ្យខ្លួនប្រាណមនុស្សបង្កើនថាមពលក្នុងការរំលាយអាហារបានប្រសើរជាងមុន និង ជួយដុតបំផ្លាញសារធាតុខ្លាញ់នៅក្នុងខ្លួន។
៥ ព្យាបាលស្បែក
ម្រេចមានមុខងារពិសេសមួយទៀតគឺជួយឲ្យស្បែករបស់អ្នកមានសំណើមនិងជួយជម្រុសស្បែកចាស់ៗចោល។
៦ សុខភាពមាត់ធ្មេញ
ម្រេចអាចជួយការពារសុខភាពមាត់ធ្មេញរបស់អ្នកឲ្យកាន់តែប្រសើរឡើងជាងមុន និង អាចជួយបំបាត់អាការឈឺធ្មេញបានមួយកម្រិត។
៧ ហើមពោះ
ម្រេចអាចជួយអ្នកមិនឲ្យមានអាការហើមពោះ ឬជួយកាត់បន្ថយមេរោគដែលនាំឲ្យមានខ្យល់នៅក្នុងពោះ។
៨ ជួយទប់លំនឹងសម្ពាធឈាម
ម្រេចសម្បូរទៅដោយសារជាតិប៉ូតាស្យូម ដែលជួយទប់លំនឹងដល់សម្ពាធឈាមរបស់អ្នកបាន។
៩ ស្នាមជ្រួញ
នៅក្នុងម្រេចគឺមានសារជាតិ antioxidants ដែលជួយការពារស្បែករបស់អ្នកមិនអោយមានស្នាមជ្រីវជ្រួញ និង មានស្នាមខ្មៅបាន។
១០ ការពារជម្ងឺមហារីក
ម្រេចត្រូវបានគេដឹងថាមានមុខងារជួយទប់ទល់ជម្ងឺមហារីកស្បែកដែលភាគច្រើនកើតឡើងដោយសារតែពន្លឺថ្ងៃហួសហេតុពេក។
១១ ព្យាបាលអង្គែ
មិនត្រឹមតែល្អសំរាប់សុខភាព ស្បែក ប៉ុណ្ណោះទេ ម្រេចក៏ល្អសំរាប់ស្បែកក្បាលផងដែរ។ ម្រេចអាចកម្ចាត់អង្គែបានដោយអ្នកគ្រាន់តែ យកម្រេច១ស្លាបព្រាតែ លាយជាមួយទឹកដោះគោ រួចយកមកលាបនៅលើស្បែកក្បាល រួចទុកចោល៣០នាទី សឹមលាងទឹកចេញ។ ចំណាំប្រសិនបើអ្នកមានសភាពក្រហល់ក្រហាយនៅស្បែកក្បាលដែលអ្នកទ្រាំមិនបានគួរតែប្រញាប់លាងទឹកចេញជាបន្ទាន់។
១២ ធ្វើឲ្យសក់ដុះឡើងវិញ
បើសិនអ្នកមានបញ្ហាសក់ជ្រុះ ហើយអ្នកចង់ឲ្យសក់របស់ដុះវិញអ្នកគួរសាកល្បងវិធីនេះ។ អ្នកគ្រាន់តែលាយទឹកក្រូចឆ្មានិងម្រេចក្នុងបរិមាណស្មើរគ្នា ក្នុងមួយមុខមួយស្លាព្រាតែ។ យកល្បាយដែលលាយហើយនោះមកលាបនៅលើស្បែកក្បាល រួចទុកប្រមាណ ១០ ទៅ ១៥ នាទី សឹមលាងទឹកចេញដោយទឹកត្រជាក់៕
ប្រភពអត្ថបទ Style Craze


No comments:
Post a Comment